ព្រះត្រៃបិដក ភាគ ៤១
បពិត្រព្រះអង្គដ៏ចំរើន អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបាននូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅយ៉ាងណា ការបាននូវសមាធិ មានភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុ តើដូចម្ដេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្ដីត្រិះរិះដូច្នេះថា ធម្មជាត ដែលហៅថា ស្ងប់ ធម្មជាត ដែលហៅថា ឧត្ដមនោះ គឺការស្ងប់រម្ងាប់សង្ខារទាំងអស់ ការលះបង់ឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ គឺព្រះនិព្វានហ្នឹងឯង។ ម្នាលអានន្ទ អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា មានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបាននូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុគប្បីបាន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅ យ៉ាងណា ការបាននូវសមាធិ មានសភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុ យ៉ាងនេះឯង ។
ID: 636853116505499932
ទៅកាន់ទំព័រ៖