ព្រះត្រៃបិដក ភាគ ៤១
គង់នឹងមាន។ ម្នាលសារីបុត្ត ហេតុនោះ ភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ នឹងមិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ នឹងមិនមាន ក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបានចេតោវិមុត្តិ និងបញ្ញាវិមុត្តណា យើងនឹងបាននូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅ។ ម្នាលសារីបុត្ត អ្នកត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាលសារីបុត្ត កាលណាភិក្ខុមិនមានអហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង មិនមានអហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ ក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបានចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុរមែងបាន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តនោះ សម្រេចសម្រាន្តនៅ។ ម្នាលសារីបុត្ត ភិក្ខុនេះ តថាគតហៅថា បានផ្ដាច់ផ្ដិល នូវតណ្ហា គាស់រំលើង នូវសំយោជនៈ បានធ្វើនូវទីបំផុតទុក្ខ ព្រោះត្រាស់ដឹង នូវកិរិយាលះបង់មានះ ដោយឧបាយដ៏ល្អ
ID: 636853117337967547
ទៅកាន់ទំព័រ៖