ព្រះត្រៃបិដក ភាគ ៤១
ម្នាលសារីបុត្ត ពាក្យថា
តថាគត សំដែងនូវការលះបង់កាមសញ្ញា និងទោមនស្សទាំងពីរផង នូវការបន្ទោបង់ថីនៈផង នូវការហាមឃាត់កុក្កុច្ចៈផង នូវធម៌ដ៏ស្អាត ដោយឧបេក្ខា និងសតិផង នូវប្រធាននៃសេចក្ដីត្រិះរិះធម៌ផង នូវការរួចស្រឡះ ដោយអរហត្តផលផង ថាជាការទំលាយបង់ នូវអវិជ្ជា
ដូច្នេះនេះ ដែលតថាគតពោលហើយ ក្នុងឧទយ្យញ្ហា បារាយនវគ្គ សំដៅហេតុនេះឯង។
[៣៤] ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៣នេះ ជាហេតុឲ្យកើតកម្ម។ ធម្មជាត៣ តើដូចម្ដេច។ គឺលោភៈ ជាហេតុឲ្យកម្ម ១ ទោសៈ ជាហេតុឲ្យកើតកម្ម ១ មោហៈ ជាហេតុឲ្យកើតកម្ម ១។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើព្រោះលោភៈ កើតអំពីលោភៈ មានលោភៈជាហេតុ មានលោភៈជាដែនកើត អត្តភាពបុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ កម្មនោះឲ្យផលក្នុងទីណា បុគ្គលរមែងទទួលផល នៃកម្មនោះ ក្នុងទីនោះ គឺអត្តភាពជាបច្ចុប្បន្ន ឬអត្តភាព ដែលកើតបន្ទាប់ ឬអត្តភាពដទៃ ដែលអន្ទោលតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើហើយ ព្រោះទោសៈ កើតអំពីទោសៈ មានទោសៈជាហេតុ
ID: 636853118282441567
ទៅកាន់ទំព័រ៖