ព្រះត្រៃបិដក ភាគ ៤១

 [​៣៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹកឈើ​ ​ដែល​ជ្រុះ​ក្នុង​ព្រៃ​ឆ្នង់​ ​ជិត​ផ្លូវ​គោ​ ​ក្នុង​ដែន​អា​ឡ​វី​។​ ​លំដាប់នោះ​ឯង​ ​ព្រះរាជ​កុមារ​ ​ព្រះនាម​ហត្ថ​ក​អា​ឡ​វក​ ​ត្រាច់ទៅមក​ ​ដើម្បី​សម្រួល​ព្រះ​ជង្ឃា​ ​ក៏បាន​ឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹកឈើ​ ​ក្នុង​ព្រែ​ឆ្នង់​ ​ជិត​ផ្លូវ​គោ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​ ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ហត្ថ​ក​អា​ឡ​វក​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ទ្រង់ផ្ទំ​ស្រួល​ទេ​ឬ​។​ ​ម្នាល​កុមារ​ ​យ៉ាងហ្នឹងហើយ​ ​តថាគត​ ​បាន​សិង​ស្រួល​ហើយ​ ​ពួក​ជន​ណា​ ​ដេក​ស្រួល​ក្នុង​លោក​ ​បណ្ដាជន​ទាំងនោះ​ ​តថាគត​ ​ក៏​ជា​អ្នក​សិង​ស្រួល​មួយ​នឹងគេ​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រាត្រី​ក្នុង​ហេមន្តរដូវ​ ​ត្រជាក់​ ​កាល​ក្នុង​ ​៨ថ្ងៃ​ ​ជា​ចន្លោះ​ ​(​ខែមាឃ​ ​និង​ខែផល្គុន​)​ ​ជាស​ម័យ​ធ្លាក់ទឹក​សន្សើម​ ​ផែនដី​ដែល​ត្រូវ​ក្រចកជើង​គោ​ ​ជាន់​ខូង​រដិបរដុប​ ​ក៏​រឹង​ ​កម្រាល​ស្លឹកឈើ​ ​ក៏​ស្ដើង​ ​អស់ទាំង​ស្លឹកឈើ​ ​ក៏​រង្វើល​ ​សំពត់​កា​សាយៈ​ ​ក៏​ត្រជាក់​ ​ខ្យល់វល់​ ​ដ៏​ត្រជាក់​ ​ក៏​បក់​មក​ ​កាលបើ​យ៉ាងហ្នឹង​ ​ម្ដេចក៏​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​កុមារ​ ​យ៉ាងហ្នឹងហើយ​ ​តថាគត​ ​បាន​សិង​ស្រួល​ហើយ​។​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636853119403295677
ទៅកាន់ទំព័រ៖