ព្រះត្រៃបិដក ភាគ ៤១

​ម្នាល​កុមារ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​គហបតី​ ​ឬ​គហបតិ​បុត្រ​នោះ​ ​កើត​សេចក្ដី​រសាប់រសល់​ ​ផ្សាយ​ទៅ​ក្នុង​កាយ​ ​ក្នុងចិត្ត​ ​ដែល​បណ្ដាល​អំពី​រាគៈ​ ​គហបតី​ ​ឬ​គហបតិ​បុត្រ​នោះ​ ​ត្រូវ​សេចក្ដី​រសាប់រសល់​ ​ដែល​បណ្ដាល​អំពី​រាគៈ​ណា​ ​រោលរាល​ ​តើ​ត្រូវ​ដេក​ជា​ទុក្ខ​ ​ឬទេ​។​ ​យ៉ាង​នឹង​ហើយ​ ​ព្រះអង្គ​។​ ​ម្នាល​កុមារ​ ​គហបតី​ ​ឬ​គហបតិ​បុត្រ​នោះ​ ​ត្រូវ​សេចក្ដី​រសាប់រសល់​ ​ដែល​បណ្ដាល​អំពី​រាគៈ​ណា​ ​រោលរាល​ ​ត្រូវ​ដេក​ជា​ទុក្ខ​ ​រាគៈ​នោះ​ ​តថាគត​ ​បាន​លះបង់​ហើយ​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​ហើយ​ ​ធ្វើ​មិន​ឲ្យ​កើត​ទៀត​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​វិនាស​ ​មិន​ឲ្យ​មាន​ទី​កើត​តទៅទៀត​ ​ជា​ធម្មតា​ ​ហេតុ​នោះ​ ​ទើប​តថាគត​បាន​សិង​ជា​សុខ​ ​ម្នាល​កុមារ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​គហបតី​ ​ឬ​គហបតិ​បុត្រ​ ​កើត​សេចក្ដី​រសាប់រសល់​ ​ដែល​បណ្ដាល​អំពី​ទោសៈ​។​ ​បេ​។​ ​កើត​សេចក្ដី​រសាប់រសល់​ផ្សាយ​ទៅ​ក្នុង​កាយ​ ​ក្នុងចិត្ត​ ​ដែល​បណ្ដាល​អំពី​មោហៈ​ ​បុគ្គល​នោះ​ ​ត្រូវ​សេចក្ដី​រសាប់រសល់​ ​ដែល​បណ្ដាល​អំពី​មោហៈ​ណា​ ​រោលរាល​ ​តើ​ត្រូវ​ដេក​ជា​ទុក្ខ​ ​ឬទេ​។​ ​យ៉ាងហ្នឹងហើយ​ ​ព្រះអង្គ​។​ ​ម្នាល​កុមារ​ ​គហបតី​ ​ឬ​គហបតិ​បុត្រ​នោះ​ ​ត្រូវ​សេចក្ដី​រសាប់រសល់​ ​ដែល​បណ្ដាល​អំពី​មោហៈ​ណា​ ​រោលរាល​ ​ត្រូវ​ដេក​ជា​ទុក្ខ​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636853119928005688
ទៅកាន់ទំព័រ៖