ព្រះត្រៃបិដក ភាគ ៤១

 ​[​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទូត​នេះ​ ​មាន៣​ ​ពួក​។​ ​ទេវទូត៣ពួក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​។​ ​បុគ្គល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅខាងមុខ​ ​តែង​កើត​ក្នុង​ប្រេត​ ​អសុរកាយ​ ​តិរច្ឆាន​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ចាប់​បុគ្គល​នោះ​ ​ត្រង់​ដើមដៃ​ទាំងពីរ​ ​នាំ​ទៅ​ថា្វយ​ដល់​យមរាជ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​លោក​ ​បុរស​នេះ​ ​ប្រព្រឹត្ត​ខុស​ក្នុង​មាតា​ ​ប្រព្រឹត្ត​ខុស​ក្នុង​បិតា​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​សមណៈ​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​ខីណាសវ​ព្រាហ្មណ៍​ ​មិន​កោតខ្លាច​បុគ្គល​ជាធំ​ក្នុង​ត្រកូល​ ​សូម​លោក​ដាក់​អាជ្ញា​ ​ដល់​បុរស​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យមរាជ​ដេញដោល​ ​ចោទ​សាកសួរ​ទេវទូត​ ​ទី១​ ​ចំពោះ​បុរស​នោះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​បានឃើញ​ទេវទូត​ ​ទី១​ ​ដែល​កើត​ប្រាកដ​ ​ក្នុង​ពួក​មនុស្ស​ឬទេ​។​ ​បុរស​នោះ​ ​ក៏​ក្រាបទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ឃើញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យមរាជ​ ​ពោល​ទៅ​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​បានឃើញ​ស្រី​ ​ឬ​ប្រុស​ ​ដែល​អាយុ៨០ក្ដី​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636853120357300243
ទៅកាន់ទំព័រ៖