ព្រះត្រៃបិដក ភាគ ៤១
អាយុ៩០ក្ដី អាយុ១០០ឆ្នាំក្ដី គ្រាំគ្រាដោយជាតិ ទោរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់នាំមុខ ដើររញីរញ័រ រសាប់រសល់ព្រោះជរា មានវ័យកន្លងហើយ ធ្មេញបាក់ សក់ស្កូវ មានក្បាលឆក មានក្បាលទំពែក មានស្បែកជ្រីវ មានខ្លួនដាស ដោយប្រជ្រុយ ក្នុងពួកមនុស្សដែរឬទេ។ បុរសនោះក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកឯងជាមនុស្សដឹងក្ដី មានស្មារតីចាស់ហើយ តែមិនមានគំនិតយ៉ាងនេះថា អាត្មាអញ ក៏មានសេចក្ដីគ្រាំគ្រាជាធម្មតា មិនកន្លងសេចក្ដីគ្រាំគ្រាបានឡើយ បើដូច្នោះ គួរអាត្មាអញ ធ្វើសេចក្ដីល្អដោយកាយ វាចា ចិត្ត។ បុរសនោះ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនអាច (នឹកឃើញទៅហើយ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាប្រហែសទៅហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកមិនបានធ្វើ នូវអំពើល្អ ដោយកាយ វាចា ចិត្ត ព្រោះតែសេចក្ដីប្រហែស ម្នាលបុរសដ៏ចំរើន ពួកនិរយបាល នឹងធ្វើទោសអ្នក តាមអំពើ ដែលអ្នកប្រហែសហើយនោះឯង អំពើបាបនោះឯង មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ
ID: 636853120558701762
ទៅកាន់ទំព័រ៖