ព្រះត្រៃបិដក ភាគ ៤១
មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្ត និងអាមាត្យធ្វើ មិនមែនពួកញាតិនិងសាលោហិតធ្វើ មិនមែនពួកទេវតាធ្វើ មិនមែនពួកសមណៈ និងព្រាហ្មណ៍ធ្វើទេ អំពើអាក្រក់នោះ អ្នកឯង ធ្វើជាប្រាកដ អ្នកឯងនឹងទទួលផល នៃអំពើអាក្រក់នោះ។ ម្នាលភិក្ខុទាំងឡាយ យមរាជដេញដោល ចោទសាកសួរទេវទូត ទី១ ចំពោះបុរសនោះហើយ ក៏ដេញដោល ចោទសាកសួរទេវទូត ទី២ ថា នែបុរសដ៏ចំរើន អ្នកបានឃើញទេវទូត ទី២ កើតប្រាកដ ក្នុងពួកមនុស្សឬទេ។ បុរសនោះក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញស្រីក្ដី ប្រុសក្ដី មានអាពាធ ដល់នូវសេចក្ដីទុក្ខ ឈឺធ្ងន់ ដេកច្របល់ក្នុងមូត្រ និងករីសខ្លួន ដែលពួកជនដទៃ គ្រាហ៍ឲ្យក្រោក ពួកជនដទៃ ផ្ដេកឲ្យដេកក្នុងពួកមនុស្សដែរឬទេ។ បុរសនោះ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកឯងជាមនុស្សដឹងក្ដី ចាស់ហើយ ក៏នៅតែឥតមានគំនិត ដូច្នេះថា
ID: 636853120733501760
ទៅកាន់ទំព័រ៖