ព្រះត្រៃបិដក ភាគ ៤១

​បុរស​នោះ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិនឃើញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យមរាជ​ពោល​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​បានឃើញ​ស្រី​ក្ដី​ ​ប្រុស​ក្ដី​ ​ដែល​ស្លាប់​ ​១ថ្ងៃ​ក្ដី​ ​ស្លាប់​ ​២ថ្ងៃ​ក្ដី​ ​ស្លាប់៣ថ្ងៃ​ក្ដី​ ​ជា​អសុភ​ហើមប៉ោង​ ​មាន​សម្បុរ​ខៀវ​ ​មាន​ខ្ទុះ​ហូរចេញ​ ​ក្នុង​ពួក​មនុស្ស​ដែរ​ឬទេ​។​ ​បុរស​នោះ​ ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យមរាជ​ ​ពោល​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នកឯង​ជា​មនុស្ស​ដឹងក្ដី​ ​ចាស់ហើយ​ ​នៅតែ​មិន​មាន​សេចក្ដី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​មាន​សេចក្ដីស្លាប់​ ​ជា​ធម្មតា​ ​មិន​កន្លង​សេចក្ដីស្លាប់​ទៅ​បាន​ ​គួរតែ​អាត្មាអញ​ ​ធ្វើល្អ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​។​ ​បុរស​នោះ​ ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ជា​មិន​អាច​ ​(​នឹកឃើញ​ទៅ​ហើយ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ជា​ប្រហែសធ្វេស​ទៅ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យមរាជ​ ​ពោល​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​មិនបាន​ធ្វើកុសល​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ព្រោះ​សេចក្ដី​ប្រហែសធ្វេស​ ​អើ​បុរស​ដ៏​ចំរើន​ ​មុខ​ជាពួក​និរយបាល​ ​នឹង​ធ្វើទោស​អ្នក​ ​តាម​អំពើ​ដែល​អ្នក​ប្រហែស​ហើយ​នោះ​ ​អំពើអាក្រក់​នោះ​ឯង​ ​មិនមែន​មាតា​ធ្វើ​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636853121106753109
ទៅកាន់ទំព័រ៖