ព្រះត្រៃបិដក ភាគ ៤១

​បុរស​នោះ​ ​ក៏​ទទួល​ទុក្ខវេទនា​ ​ដ៏​ក្លា​រឹង​ ​ផ្សាខ្លោច​ ​ក្នុង​នរក​នោះ​ ​អំពើអាក្រក់​នោះ​ ​មិនទាន់​អស់​ ​ដរាបណា​ ​មិនទាន់​ធ្វើ​មរណកាល​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ចាប់​បុរស​នោះ​ ​បញ្ឈរ​ ​ឲ្យ​មាន​ជើង​ឡើងលើ​ ​ក្បាល​ចុះក្រោម​ ​ច្រាស់​នឹង​កាំបិតព្រា​ទាំងឡាយ​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ទឹម​បុរស​នោះ​នឹង​រថ​ ​បរ​ទៅមក​លើ​ផែនដី​ ​ដែល​មាន​ភ្លើង​ឆេះ​ ​រុងរឿង​សន្ធោសន្ធៅ​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ឲ្យ​បុរស​នោះ​ ​ឡើងចុះ​ភ្នំ​រងើកភ្លើង​ដ៏​ធំ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ច្រាល​ឆ្អៅ​ ​សន្ធោសន្ធៅ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ចាប់​បុរស​នោះ​បញ្ឈរជើង​ឡើងលើ​ ​ក្បាល​ចុះក្រោម​ ​បោះ​ទៅ​ក្នុង​ខ្ទះ​លោហៈ​ដ៏​ក្ដៅ​ ​ដែល​ឆេះ​ច្រាល​ឆ្អៅ​សន្ធោសន្ធៅ​ ​។​ ​ ​បុរស​នោះ​ ​ត្រូវ​បាបកម្ម​ស្ងោរ​ ​នៅក្នុង​ខ្ទះ​លោហៈ​នោះ​ ​ផុល​ឡើង​ដូចជា​ពពុះទឹក​។​ ​កាល​បុរស​នោះ​ ​ត្រូវ​បាបកម្ម​ស្ងោរ​ ​នៅក្នុង​ខ្ទះ​លោហៈ​នោះ​ ​ផុល​ឡើង​ ​ដូចជា​ពពុះទឹក​ ​ជួនណា​ពុះ​ខ្ជោល​ឡើងលើ​ម្ដង​ ​លិច​ចុះក្រោម​ម្ដង​ ​ជួនណា​ទៅ​ទទឹង​ម្ដង​។​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636853121459523286
ទៅកាន់ទំព័រ៖