ព្រះត្រៃបិដក ភាគ ៤១

​រថការ​វគ្គ​


 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​កេរ្ដិ៍​ឈ្មោះ​ ​ប្រកបដោយ​ធម៌​ ​៣យ៉ាង​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​មិនជា​គុណ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​គុណ​ ​ដើម្បី​ជា​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ភិក្ខុ​បបួល​អ្នកផង​ក្នុង​កាយ​កម្ម​ ​ដែល​មិន​សមគួរ​ ​១​ ​បបួល​ក្នុង​វចីកម្ម​ ​ដែល​មិន​សមគួរ​ ​១​ ​បបួល​ក្នុង​ធម៌​ទាំងឡាយ​(​១​)​ ​ដែល​មិន​សមគួរ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​កេរ្ដិ៍​ឈ្មោះ​ ​ប្រកបដោយ​ធម៌៣​ ​នេះឯង​ ​រមែង​ប្រតិបត្តិ​ ​ដើម្បី​មិនជា​គុណ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​គុណ​ ​ដើម្បី​ជា​ទុក្ខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​កេរ្តិ៍ឈ្មោះ​ ​ប្រកបដោយ​ធម៌​ ​៣យ៉ាង​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ជា​គុណ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​ជា​គុណ​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ធម៌៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ភិក្ខុ​បបួល​អ្នកផង​ ​ក្នុង​កាយ​កម្ម​ ​ដែល​សមគួរ​ ​១​ ​បបួល​ក្នុង​វចីកម្ម​ ​ដែល​សមគួរ​ ​១​ ​បបួល​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​សមគួរ​ ​១​។​ ​
​(​១​)​ ​សំដៅយក​មនោ​កម្ម​។​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636853054702895025
ទៅកាន់ទំព័រ៖