ព្រះត្រៃបិដក ភាគ ៤១

​សមណ​វគ្គ​


 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណកិច្ច​របស់​សមណៈ​នេះ​ ​មាន៣យ៉ាង​។​ ​កិច្ច​ ​៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ការ​សមាទាន​ ​នូវ​អធិសីល​សិក្ខា​ ​១​ ​ការ​សមាទាន​ ​នូវ​អធិចិត្ត​សិក្ខា​ ​១​ ​ការ​សមាទាន​ ​នូវ​អធិប្បញ្ញា​សិក្ខា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជាស​មណ​កិច្ច​ ​របស់​សមណៈ​ ​៣​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់​ ​ក្នុង​ការ​សមាទាន​ ​នូវ​អធិសីល​សិក្ខា​ ​យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់​ ​ក្នុង​ការ​សមាទាន​ ​នូវ​អធិចិត្ត​សិក្ខា​ ​យើង​នឹង​មាន​សេចក្តី​ប៉ុនប៉ង​ឲ្យ​ណាស់​ ​ក្នុង​ការ​សមាទាន​ ​នូវ​អធិប្បញ្ញា​សិក្ខា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​
 ​[​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​លា​ ​ជាប់​តាម​ហ្វូងគោ​ ​អំ​ពី​ក្រោយ​ៗ​ថា​ ​អញ​ជា​គោ​ដែរ​ ​អញ​ជា​គោ​ដែរ​។​ ​តែ​សម្បុរ​លា​នោះ​ ​មិនមែន​ដូចជា​សម្បុរ​របស់​ពួក​គោ​ទេ​ ​សម្រែក​បែប​លា​នោះ​ ​ក៏​មិន​ដូច​ពួក​គោ​ទេ​ ​ស្នាមជើង​បែប​លា​នោះ​ ​ក៏​មិន​ដូច​ពួក​គោ​ទេ​។​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636853211443260061
ទៅកាន់ទំព័រ៖