ព្រះត្រៃបិដក ភាគ ៤១
លោណផលវគ្គ
[៩៤] ម្នាលភិក្ខុទាំងឡាយ ករណីយកិច្ច ប្រព្រឹត្តទៅយ៉ាងរួសរាន់ របស់កស្សកគហបតី (គហបតីអ្នកភ្ជួររាស់) នេះ មាន ៣យ៉ាង។ ករណីយកិច្ច ៣ យ៉ាងតើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កស្សកគហបតី ក្នុងលោកនេះ ភ្ជួររាស់ស្រែឲ្យរាប ឲ្យល្អិតល្អ យ៉ាងប្រញាប់ ១ លុះភ្ជួររាស់ស្រែ រាបល្អិតល្អ យ៉ាងប្រញាប់ហើយ ក៏ព្រោះពូជយ៉ាងប្រញាប់ ១ លុះព្រោះពូជ យ៉ាងប្រញាប់ហើយ ក៏បញ្ចូលទឹកខ្លះ បញ្ចេញទឹកខ្លះ យ៉ាងប្រញាប់ ១។ ម្នាលភិក្ខុទាំងឡាយ ករណីយកិច្ច យ៉ាងរួសរាន់ របស់កស្សកគហបតី មាន៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កស្សកគហបតីនោះ មិនមានឫទ្ធិ មិនមានអានុភាព (បង្គាប់បញ្ជា) ស្រូវនោះថា សូមឲ្យស្រូវទាំងឡាយ របស់អាត្មាអញ លូតលាស់ក្នុងថ្ងៃនេះ មានបង្ហើមក្នុងថ្ងៃស្អែក ទុំក្នុងថ្ងៃខានស្អែក ដូច្នេះបានឡើយ ម្នាលភិក្ខុទាំងឡាយ លុះតែដល់វេលា ទើបស្រូវទាំងនោះ
ID: 636853217901969479
ទៅកាន់ទំព័រ៖