ព្រះត្រៃបិដក ភាគ ៤១
សម្ពោធិវគ្គ
[១០៥] ម្នាលភិក្ខុទាំងឡាយ កាលមុននឹងត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មានសេចក្ដីត្រិះរិះ ដូច្នេះថា អានិសង្សដូចម្ដេច ទោសដូចម្ដេច ការរលាស់ខ្លួនចេញ ដូចម្ដេច ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះ ដូច្នេះថា សភាវៈណា កើតឡើងព្រោះអាស្រ័យសេចក្ដីសុខ សោមនស្ស ក្នុងលោក សភាវៈនេះឈ្មោះថា ជាអានិសង្សក្នុងលោក សភាវៈណា មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលទៅ ជាធម្មតា សភាវៈនេះឈ្មោះថា ជាទោសក្នុងលោក សភាវៈណា ជាគ្រឿងបន្ទោបង់ នូវឆន្ទរាគ ជាគ្រឿងលះបង់ នូវឆន្ទរាគ ក្នុងលោក សភាវៈនេះឈ្មោះថា ជាការរលាស់ខ្លួនចេញ ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ តថាគត នៅមិនទាន់ត្រាស់ដឹង តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ខ្លួនចេញចាកលោក ថាជាការរលាស់ខ្លួនចេញផង យ៉ាងនេះ ត្រឹមណា
ID: 636853227634606153
ទៅកាន់ទំព័រ៖