ព្រះត្រៃបិដក ភាគ ៤១

​បុគ្គល​វគ្គ​


 [​២១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​សវិ​ដ្ឋៈ​ដ៏​មាន​អាយុ​ ​និង​ព្រះ​មហា​កោ​ដិ្ឋ​តៈ​ ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សេ​វិ​ដ្ឋៈ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​រួចហើយ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​សវិ​ដ្ឋៈ​ ​បុគ្គល​ ​៣​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៣ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​កា​យស​ក្ខិ​ ​(​មាន​កាយ​ជា​បន្ទាល់​)​ ​១​ ​ទិដ្ឋិ​ប្ប​ត្ត​ ​(​ដល់​ដោយ​ទិដ្ឋិ​ ​គឺ​បញ្ញា​)​ ​១​ ​សទ្ធា​វិមុត្ត​ ​(​រួចចាក​កិលេស​ដោយ​សទ្ធា​)​ ​១​។​ ​ម្នាល​អាវុសោ​ ​បុគ្គល៣​ ​ពួក​នេះឯង​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​បណ្ដា​បុគ្គល​ ​ទាំង៣​ ​ពួក​នេះ​ ​បុគ្គល​ដូចម្ដេច​ ​ដែល​ល្អ​ជាង​និង​ឧត្ដម​ជាង​ ​ដែល​គាប់ចិត្ត​លោក​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​បុគ្គល៣​​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣ពួក​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636853061458471422
ទៅកាន់ទំព័រ៖