ព្រះត្រៃបិដក ភាគ ៤១
កុសិនារវគ្គ
[១២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះពលិហរណៈ
(១) ជិតក្រុងកុសិនារា។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅនៅអាស្រ័យនឹងស្រុក ឬនិគមណាមួយ។ ឯគហបតិ ឬគហបតិបុត្រ ចូលទៅរកភិក្ខុនោះ និមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលចង់ឆាន់ ក៏ទទួលនិមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹក រួចចូលទៅកាន់លំនៅគហបតី ឬគហបតិបុត្រនោះ លុះចូលទៅដល់ហើយ អង្គុយលើអាសនៈ ដែលគេក្រាលបម្រុងទុក។ គហបតិ ឬគហបតិបុត្រនោះ ក៏និមន្តភិក្ខុនោះ ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ដោយដៃខ្លួនឯង។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ប្រពៃណាស់ហ្ន៎
(១) ព្រៃជាកន្លែងដែលមហាជននាំគ្រឿងបូជា ទៅបូជាពួកភូតបិសាច។ អដ្ឋកថា។
ID: 636853249970173675
ទៅកាន់ទំព័រ៖