ព្រះត្រៃបិដក ភាគ ៤១

​សូត្រ​មិន​សង្រ្គោះ​ចូល​ក្នុង​បណ្ណា​សក​


 ​[​១៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​បដិបទា​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ ​អា​គា​ឡ្ហ​ប្ប​ដិ​បទា​ ​(​ប្រតិប័ទ​គ្រោតគ្រាត​)​ ​១​ ​និ​ជ្ឈាម​ប្ប​ដិ​បទា​ ​(​ប្រតិប័ទ​ដុត​កំ​ដៅ​ខ្លួន​ហួសហេតុ​)​ ​១​ ​មជ្ឈិមប្បដិបទា​ ​(​ប្រតិប័ទ​យ៉ាង​កណ្តាល​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អា​គា​ឡ្ហ​ប្ប​ដិ​បទា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សេចក្តី​ប្រកាន់​យ៉ាងនេះ​ ​មាន​សេចក្តី​យល់ឃើញ​ ​យ៉ាងនេះ​ថា​ ​ទោស​ក្នុង​កាម​ទាំងឡាយ​មិន​មាន​ ​ដូច្នេះ​ ​បុគ្គល​នោះ​ ​រមែង​ដល់​នូវ​សភាព​ជា​អ្នក​ធ្លាក់ចុះ​ ​ក្នុង​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អា​គា​ឡ្ហ​ប្ប​ដិ​បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​និ​ជ្ឈាម​ប្ប​ដិ​បទា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​គ្មាន​សំពត់​ ​(​អាក្រាត​)​ ​លះបង់​ ​មារយាទ​ល្អ​ ​ស៊ី​លិទ្ធ​ដៃ​ ​ឬ​ជំរះ​ឧច្ចារៈ​ ​ដោយ​ម្រាមដៃ​ ​បើ​គេ​អញ្ជើញ​ថា​ ​ចូល​មក​ ​ក៏​មិន​មក​ ​គេ​ឃាត់​ថា​ឈប់​ ​ក៏​មិនឈប់​ ​មិន​ត្រេកអរ​នឹង​ភត្ត​ ​ដែលគេ​នាំមក​មុន​ ​មិន​ត្រេកអរ​នឹង​ភត្ត​ ​ដែលគេ​នាំមក​ចំពោះខ្លួន​ ​មិន​ត្រេកអរ​នឹង​ការ​និមន្តន៍​ ​បុគ្គល​នោះ​ ​មិន​ទទួល​ភត្ត​ ​អំពី​មាត់ឆ្នាំង​ ​មិន​ទទួល​ភត្ត​ ​អំពី​មាត់​កញ្ជើ​ ​មិន​ទទួល​ភត្ត​ ​ដែលគេ​នាំមក​កន្លង​ធរណីទ្វារ​ ​
ថយ | ទំព័រទី ៤៧៨ | បន្ទាប់
ID: 636853262010272329
ទៅកាន់ទំព័រ៖