ព្រះត្រៃបិដក ភាគ ៤១

​ទេវទូត​វគ្គ​


 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កូន​របស់​ត្រកូល​ទាំងឡាយ​ណា​ ​បាន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រកបដោយ​ព្រហ្ម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កូន​របស់​ត្រកូល​ទាំងឡាយ​ណា​ ​បាន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រកបដោយ​បុព្វាចារ្យ​ ​(​អាចារ្យ​ដើម​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កូន​របស់​ត្រកូល​ទាំងឡាយ​ណា​ ​បាន​បូជា​មាតាបិតា​ ​ក្នុង​ផ្ទះ​របស់​ខ្លួន​ ​ត្រកូល​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រកបដោយ​អា​ហុនេ​យ្យ​ ​(​អ្នក​គួរ​ទទួល​របស់​ ​ដែល​កូនប្រុស​ស្រី​បូជា​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ព្រហ្ម​នុ៎ះ​ ​ជា​ឈ្មោះ​មាតាបិតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​បុព្វាចារ្យ​នុ៎ះ​ ​ជា​ឈ្មោះ​មាតាបិតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​អា​ហុនេ​យ្យ​នុ៎ះ​ ​ជា​ឈ្មោះ​មាតាបិតា​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​មាតាបិតា​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ជា​អ្នក​បីបាច់​ ​រក្សា​ចិញ្ចឹម​កូន​ ​ជា​អ្នកឲ្យ​កូន​បានឃើញ​លោក​នេះ​។​ ​
​មាតាបិតា​ ​លោក​ហៅថា​ ​ព្រហ្ម​ផង​ ​ថា​ ​បុព្វាចារ្យ​ផង​ ​ថា​ ​អា​ហុនេ​យ្យ​ផង​ ​របស់​កូន​ទាំងឡាយ​ ​ព្រោះ​ជា​អ្នក​អនុគ្រោះ​ ​នូវ​ពពួកសត្វ​។​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636853115922736600
ទៅកាន់ទំព័រ៖