ព្រះត្រៃបិដក ភាគ ៤២

​ឈ្មោះថា​ ​រក្សាខ្លួន​ដែល​ខ្លួន​មិនបាន​ជីក​គាស់​ ​មិនបាន​កំចាត់​គុណ​ចោល​ ​ជា​អ្នក​មិន​មានទោស​ផង​ ​មិន​មាន​សេចក្តី​តិះដៀល​ ​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ផង​ ​តែង​បាន​នូវ​បុណ្យ​ ​ដ៏​ច្រើន​ផង​។​
​ជន​ណា​ប្រតិបត្តិ​ខុស​ក្នុង​មាតា​ ​១​ ​ក្នុង​បិតា​ ​១​ ​ក្នុង​ព្រះ​តថាគត​ ​ជា​សម្ពុទ្ធ​ ​១​ ​ក្នុង​សាវក​របស់​ព្រះ​តថាគត​នោះ​ ​១​ ​ជន​ដូច្នោះ​នោះ​ ​រមែង​បាន​នូវ​បាប​ដ៏​ច្រើន​។​ ​ក្នុង​លោក​នេះ​ ​បណ្ឌិត​ទាំងឡាយ​ ​រមែង​តិះដៀល​បុគ្គល​នោះ​ ​លុះ​បុគ្គល​នោះ​ ​ទៅកាន់​លោកខាងមុខ​ហើយ​ ​រមែង​ទៅកាន់​អបាយ​ទៀត​ ​ព្រោះ​ការប្រព្រឹត្តិ​មិន​ត្រូវ​តាម​ធម៌​នោះ​ ​ក្នុង​មាតា​ ​និង​បិតា​ទាំងឡាយ​។​ ​ជន​ណា​ ​ប្រតិបត្តិ​ត្រូវ​ ​ក្នុង​មាតា​ ​១​ ​ក្នុង​បិតា​ ​១​ ​ក្នុង​ព្រះ​តថាគត​ ​ជា​សម្ពុទ្ធ​ ​១​ ​ក្នុង​សាវក​ ​របស់​ព្រះ​តថាគត​នោះ​ ​១​ ​ជន​ដូច្នោះ​នោះ​ ​រមែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​។​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636853390729254634
ទៅកាន់ទំព័រ៖