ព្រះត្រៃបិដក ភាគ ៤២
ម្នាលព្រាហ្មណ៍ តថាគតមិនសរសើរការបូជាទាំងអស់ទេ ម្នាលព្រាហ្មណ៍ តែតថាគត មិនមែនជាមិនសរសើរការបូជាទាំងអស់ទេ។ ម្នាលព្រាហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ក៏ដល់នូវសេចក្តីស្លាប់ ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគតមិនសរសើរការបូជា ប្រកបដោយសេចក្តីអន្តរាយ យ៉ាងនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី មិនដើរទៅជិតការបូជា ប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះឡើយ។ ម្នាលព្រាហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេង ៗ ក៏មិនស្លាប់ ព្រោះការបូជា មានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគតតែងសរសើរការបូជា ដែលមិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជា តាមលំអានត្រកូល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយ អ្នកដល់នូវអរហត្តមគ្គក្តី តែងពេញចិត្តការបូជា ដែលមិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ។
ID: 636853427112365629
ទៅកាន់ទំព័រ៖