ព្រះត្រៃបិដក ភាគ ៤២

​ការ​បូជា​ធំ​ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ច្រើន​ ​គឺ​ការ​សម្លាប់​សេះ​ ​សម្លាប់​បុរស​ ​ការ​ទុកដាក់​មនុស្ស​ ​ដោយ​ប្រពៃ​ ​ការ​ពោល​ពាក្យជា​ទីស្រឡាញ់​ ​ផ្ទះ​មិនបាច់​មាន​គន្លឹះទ្វារ​ ​ការ​បូជា​ធំ​ទាំងនោះ​ ​មិន​មានផល​ឡើយ​ ​គេ​សម្លាប់​ពពែ​ ​និង​ចៀម​ក្តី​ ​គោ​ទាំងឡាយ​ក្តី​ ​ពួក​សត្វ​ផ្សេង​ ​ៗ​ ​ក្តី​ ​ព្រោះ​ការ​បូជា​ណា​ ​ពួក​បុគ្គល​អ្នក​ដល់​នូវ​អរហត្តមគ្គ​ ​និង​បុគ្គល​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​(​ព្រះអរហន្ត​)​ ​តែង​មិន​និយម​ ​នូវ​ការ​បូជា​នោះ​ទេ​។​ ​ពួក​ជន​បូជា​សព្វកាល​ ​នូវ​យញ្ញ​ណា​ ​ដែល​មិន​ប្រកបដោយ​សេចក្តី​អន្តរាយ​ ​តាមលំអាន​នៃ​ត្រកូល​ក្តី​ ​គេ​មិន​សម្លាប់​ពួក​ពពែ​ ​និង​ចៀម​ ​ឬ​ពួក​គោ​ ​ឬក៏​ពួក​សត្វ​ផ្សេង​ ​ៗ​ ​ព្រោះ​ការ​បូជា​ណា​ក្តី​ ​ពួក​បុគ្គល​អ្នក​ដល់​នូវ​អរហត្តមគ្គ​ ​និង​បុគ្គល​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​(​ព្រះអរហន្ត​)​ ​ទើប​ពេញចិត្ត​ការ​បូជា​នោះ​ ​ៗ​។​ ​អ្នកប្រាជ្ញ​ ​ត្រូវ​បូជា​យ៉ាងនេះ​ ​ការ​បូជា​នុ៎ះ​ ​មានផល​ច្រើន​។​ ​ក៏​កាល​បុគ្គល​បូជា​យ៉ាងនេះ​ ​ទើប​ប្រសើរ​ ​មិន​មាន​បាប​ ​ការ​បូជា​ ​ឈ្មោះថា​ ​មានផល​ច្រើន​ផង​ ​ទេវតា​ទាំងឡាយ​ ​តែង​ជ្រះថ្លា​ផង​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636853427325037793
ទៅកាន់ទំព័រ៖