ព្រះត្រៃបិដក ភាគ ៤២

​សត្វ​ទាំងឡាយ​ផ្សេង​ ​ៗ​ ​មិន​ស្លាប់​ព្រោះ​ការ​បូជា​ ​មាន​សភាព​យ៉ាងណា​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​តែង​សរសើរ​ ​ការ​បូជា​ ​មិន​ប្រកបដោយ​សេចក្តី​អន្តរាយ​ ​មាន​សភាព​យ៉ាងនេះ​ ​គឺ​និច្ច​ទាន​ ​និង​ការ​បូជា​តាមលំអាន​នៃ​ត្រកូល​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះថា​ ​ព្រះអរហន្ត​ទាំងឡាយ​ក្តី​ ​បុគ្គល​ទាំងឡាយ​ ​អ្នក​ដល់​នូវ​អរហត្តមគ្គ​ក្តី​ ​តែង​ចូល​ទៅ​ជិត​ការ​បូជា​ ​ដែល​មិន​ប្រកបដោយ​សេចក្តី​អន្តរាយ​ ​មាន​សភាព​យ៉ាងនេះ​។​
​យញ្ញ​ដែលគេ​តាក់តែង​ហើយ​ ​មិន​ប្រកបដោយ​សេចក្តី​អន្តរាយ​ ​គួរ​តាមកាល​ ​ពួក​ព្រហ្មចារី​បុគ្គល​ ​ជា​អ្នក​សង្រួម​ ​តែង​ចូល​ទៅ​ជិត​ ​នូវ​យញ្ញ​ប្រាកដ​ដូច្នោះ​ ​ព្រះពុទ្ធ​ទាំងឡាយ​ ​មាន​កិលេស​ដូចជា​គ្រឿង​ប្រក់​បើក​ហើយ​ ​ក្នុង​លោក​ ​បាន​ប្រព្រឹត្ត​កន្លង​ ​នូវ​វដ្ត​ត្រកូល​ ​និង​វដ្ត​គតិ​ ​ព្រះអង្គ​ឆ្លៀវឆ្លាស​ក្នុង​បុណ្យ​ ​ទ្រង់​សរសើរ​នូវ​ការ​បូជា​នុ៎ះ​ ​បុគ្គល​មានចិត្ត​ជ្រះថ្លា​ ​ធ្វើ​នូវ​គ្រឿងបូជា​ ​ដ៏​សមគួរ​ ​ទោះ​ក្នុង​យញ្ញ​ ​គឺ​បកតិ​ទាន​ក្តី​ ​ទោះ​ក្នុង​ការ​បូជា​ ​ដោយ​សទ្ធា​ ​គឺ​មតក​ទាន​ក្តី​ ​ហើយ​បូជា​ ​ចំពោះ​ព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ជា​ស្រែបុណ្យ​ដ៏​ល្អ​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636853427752772258
ទៅកាន់ទំព័រ៖