ព្រះត្រៃបិដក ភាគ ៤២

​យញ្ញ​ណា​ ​ដែល​ជន​ធ្វើ​ហើយ​ ​ចំពោះ​ទក្ខិណេយ្យ​បុគ្គល​ទាំងឡាយ​ ​(​យញ្ញ​នោះ​)​ ​ឈ្មោះថា​ ​បូជា​ហើយ​ ​ដោយ​ប្រពៃ​ ​បូជា​ហើយ​ ​ដោយ​ល្អ​ ​សម្រេច​ហើយ​ ​ដោយ​ស្រួល​ ​ឈ្មោះថា​ ​យញ្ញ​មានផល​ ​ច្រើន​ផង​ ​ទេវតា​ទាំងឡាយ​ ​តែង​ជ្រះថ្លា​ផង​។​ ​បណ្ឌិត​ ​ជា​មេធាវី​ ​មាន​សទ្ធា​ ​មានចិត្ត​លះ​ ​(​ទ្រព្យ​)​ ​បូជា​យ៉ាងនេះ​ហើយ​ ​រមែង​ចូល​ទៅកាន់​លោក​ជា​សុខ​ ​មិន​មានការ​បៀតបៀន​។​

​ចប់​ ​ចក្ក​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​ចក្ក​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ចក្ក​ធម៌​ ​១​ ​សង្គហវត្ថុ​ ​១​ ​ប្រៀប​ដោយ​សត្វ​សីហៈ​ ​១​ ​ការ​ជ្រះថ្លា​ ​១​ ​វស្ស​ការ​ព្រាហ្មណ៍​ ​១​ ​ជា​គំរប់​ ​៥​ ​ទោណ​ព្រាហ្មណ៍​ ​១​ ​ការ​មិន​សាបសូន្យ​ ​(​ចាក​ព្រះ​និព្វាន​)​ ​១​ ​ភិក្ខុ​មានការ​ស្ងប់ស្ងាត់​ ​១​ ​ឧជ្ជយ​ព្រាហ្មណ៍​ ​១​ ​ឧទាយិ​ព្រាហ្មណ៍​ ​១​ ​រួម​ទាំងអស់​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636853428011227041
ទៅកាន់ទំព័រ៖