ព្រះត្រៃបិដក ភាគ ៤២

​រោ​ហិ​តស្ស​វគ្គ​


 ​[​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​ភាវនា​(​១​)​ ​នេះ​មាន​ ​៤យ៉ាង​។​ ​សមាធិ​ភាវនា​ ​៤​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ញាណទស្សនៈ​(​២​)​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​ភាវនា​ ​ដែល​បុគ្គល​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សតិ​ ​និង​សម្បជញ្ញៈ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមាធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​ធម៌​ ​ជាអកុសល​ទាំងឡាយ​ហើយ​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ជា​អារម្មណ៍​ ​សម្រេចសម្រាន្ត​នៅ
​(​១​)​ ​ចូរ​មើលតាម​នយលក្ខណៈ​ ​ក្នុង​សង្គីតិ​សូត្រ​ ​ទីឃនិកាយ​ ​ឆ​ដ្ឋ​ម​ភាគ​ ​បា​ដិក​វគ្គ​។​ ​(​២​)​ ​ចូរ​មើលតាម​នយលក្ខណៈ​ ​ក្នុង​សង្គីតិ​សូត្រ​ ​ទីឃនិកាយ​ ​ឆ​ដ្ឋ​ម​ភាគ​ ​បា​ដិក​វគ្គ​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636853428384658400
ទៅកាន់ទំព័រ៖