ព្រះត្រៃបិដក ភាគ ៤២

​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​ក៏​ចូល​ទៅកាន់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​ព្រោះ​ប្រាសចាក​បីតិ​ផង​ ​ជា​បុគ្គល​ព្រងើយកន្តើយ​ផង​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ផង​ ​ទទួលយក​នូវ​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយ​ទាំងឡាយ​ ​តែង​សរសើរ​ ​នូវ​បុគ្គល​ ​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏បាន​ដល់​ ​នូវ​តតិយជ្ឈាន​នោះ​ ​សម្រេចសម្រាន្ត​នៅ​ ​ព្រោះ​លះបង់​ ​នូវ​សេចក្តី​សុខ​ផង​ ​លះបង់​នូវ​សេចក្តី​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់​ទៅ​ ​ក្នុង​កាលមុន​ផង​ ​ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ជា​ធម្មជាត​ ​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺជា​ឧបេក្ខា​ ​មានសតិ​ ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​មា​ធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមាធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ញាណទស្សនៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636853428593970372
ទៅកាន់ទំព័រ៖