ព្រះត្រៃបិដក ភាគ ៤២

​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​អាលោក​សញ្ញា​ ​(​សេចក្តី​សំគាល់​ក្នុង​ពន្លឺ​)​ ​អធិដ្ឋាន​ ​នូវ​ទិវា​សញ្ញា​ ​(​សេចក្តី​សំគាល់​ក្នុង​វេលា​ថ្ងៃ​)​ ​គឺថា​ ​ក្នុង​វេលា​ថ្ងៃ​យ៉ាងណា​ ​វេលា​យប់​ ​ក៏​យ៉ាងនោះ​ ​ក្នុង​វេលា​យប់​យ៉ាងណា​ ​វេលា​ថ្ងៃ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ភិក្ខុ​មានចិត្ត​ស្ងប់ស្ងាត់​ ​មិន​មាន​កិលេស​ ​ជា​គ្រឿង​រួបរឹត​ ​តែង​ចំរើន​ចិត្ត​ ​ដែល​ប្រកបដោយ​ពន្លឺ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​មា​ធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ញាណទស្សនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមាធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សតិ​ ​និង​សម្បជញ្ញៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ទាំងឡាយ​ ​របស់​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​តែង​កើតឡើង​ប្រាកដ​ ​តែង​ឋិតនៅ​ប្រាកដ​ ​តែង​ដល់​នូវ​សេចក្តី​អស់​ទៅវិញ​ប្រាកដ​ ​សញ្ញា​…​ ​ប្រាកដ​ ​វិតក្កៈ​ទាំងឡាយ​ ​តែង​កើតឡើង​ប្រាកដ​ ​តែង​ឋិតនៅ​ប្រាកដ​ ​តែង​ដល់​នូវ​សេចក្តី​អស់​ទៅវិញ​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​មា​ធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សតិ​ ​និង​សម្បជញ្ញៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សមាធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636853428802452296
ទៅកាន់ទំព័រ៖