ព្រះត្រៃបិដក ភាគ ៤២
            
        
        
            
            
                
                បណ្ឌិតទាំងឡាយ រមែងសរសើរជននោះ លុះជននោះ ទៅកាន់លោកខាងមុខហើយ រមែងរីករាយ ក្នុងស្ថានសួគ៌ ព្រោះការប្រព្រឹត្តិត្រូវ តាមធម៌នោះ ចំពោះមាតា និងបិតាទាំងឡាយ។
 [៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក ១ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក ១ បុគ្គលមានសភាពជាអ្នកឈរនៅ ១ បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាព្រាហ្មណ៍ឋិតនៅលើគោក ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងសេពកាមទាំងឡាយផង តែងធ្វើអំពើអាក្រក់ផង។ ម្នាលភិក្ខុទាំង ឡាយ នេះហៅថា បុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក។ 
            
 
            
         
        
            
                ID: 636853390998980061 
                
            
            
                ទៅកាន់ទំព័រ៖