ព្រះត្រៃបិដក ភាគ ៤២

​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​ទី​កើត​ ​និង​ទី​រលត់​ ​ក្នុង​ឧបាទានក្ខន្ធ​ទាំង​ ​៥​ ​ថា​ ​រូប​ដូច្នេះ​ ​ការ​កើតឡើង​ ​នៃ​រូប​ដូច្នេះ​ ​សេចក្តី​អស់​ទៅ​ ​នៃ​រូប​ដូច្នេះ​ ​វេទនា​ដូច្នេះ​ ​ការ​កើតឡើង​ ​នៃ​វេទនា​ដូច្នេះ​ ​សេចក្តី​អស់​ទៅ​ ​នៃ​វេទនា​ដូច្នេះ​ ​សញ្ញា​ដូច្នេះ​ ​ការ​កើតឡើង​ ​នៃ​សញ្ញា​ដូច្នេះ​ ​សេចក្តី​អស់​ទៅ​ ​នៃ​សញ្ញា​ដូច្នេះ​ ​សង្ខារ​ទាំងឡាយ​ដូច្នេះ​ ​ការ​កើតឡើង​នៃ​សង្ខារ​ទាំងឡាយ​ ​ដូច្នេះ​ ​សេចក្តី​អស់​ទៅ​ ​នៃ​សង្ខារ​ទាំងឡាយ​ ​ដូច្នេះ​ ​វិញ្ញាណ​ដូច្នេះ​ ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​ដូច្នេះ​ ​សេចក្តី​អស់​ទៅ​ ​នៃ​វិញ្ញាណ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​មា​ធិ​ភាវនា​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​ភាវនា​ ​មាន​ ​៤​ ​យ៉ាង​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​ ​តថាគត​បាន​ពោល​ហើយ​ ​ក្នុង​បុ​ណ្ណ​ប្ប​ញ្ហា​ ​ត្រង់​បារាយ​នវ​គ្គ​ ​ព្រោះ​សំដៅយក​សមាធិ​ភាវនា​នុ៎ះ​។​
​បុគ្គល​បាន​ពិចារណា​ ​នូវ​សភាព​ធម៌​ដ៏​ថោកទាប​ ​និង​ឧត្តម​ ​ក្នុង​លោក​ ​សេចក្តី​រំភើបចិត្ត​បន្តិចបន្តួច​ ​របស់​បុគ្គល​ណា​ ​មិន​មាន​ក្នុង​លោក​ ​តថាគត​ពោល​ថា​ ​បុគ្គល​នោះ​ ​ជា​អ្នក​រម្ងាប់​ ​(​នូវ​សឹកសត្រូវ​ ​គឺ​កិលេស​)​ ​មិន​មាន​ផ្សែង​ ​គឺ​សេចក្តី​ក្រោធ​ ​មិន​មានទុក្ខ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​ឈ្មោះថា​ ​ឆ្លង​នូវ​ជាតិ​ ​និង​ជរា​បាន​។​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636853429064217268
ទៅកាន់ទំព័រ៖