ព្រះត្រៃបិដក ភាគ ៤២

 ​[​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បញ្ហាព្យាករណ៍​ ​(​ការ​ឆ្លើយ​ប្រស្នា​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​បញ្ហាព្យាករណ៍​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បញ្ហា​ដែល​គួរ​ឆ្លើយ​ទៅ​តែម្តង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បញ្ហា​ដែល​គួរ​ឆ្លើយ​ចែករលែក​ឲ្យ​ពិស្តារ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បញ្ហា​ដែល​គួរ​សួរ​តប​ទៅវិញ​ ​ហើយ​ទើប​ឆ្លើយ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បញ្ហា​ដែល​គួរ​បញ្ឈប់​ទុក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បញ្ហាព្យាករណ៍​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
​បញ្ហា​ទី​ ​១​ ​ជា​ពាក្យ​គួរ​ឆ្លើយ​ទៅ​តែម្តង​ ​បញ្ហា​ដទៃ​ ​(​ទី២​)​ ​ជា​ពាក្យ​គួរ​ឆ្លើយ​ចែករលែក​ឲ្យ​ពិស្តារ​ ​បញ្ហា​ទី​ ​៣​ ​ជា​ ​ពាក្យ​គួរ​សួរ​តប​ទៅវិញ​ ​ហើយ​ទើប​ឆ្លើយ​ ​ចំណែក​បញ្ហា​ ​ទី៤​ ​ជា​ពាក្យ​គួរ​បញ្ឈប់​ទុក​។​ ​ភិក្ខុ​ណា​ ​ដឹង​នូវ​បញ្ហាព្យាករណ៍​ទាំងនោះ​ ​ដ៏​សមគួរ​តាម​ធម៌​ ​ក្នុង​ទីនោះ​ ​ៗ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​ពោល​នូវ​ភិក្ខុ​បែប​នោះ​ ​ថា​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​បញ្ហា​ទាំង​ ​៤​ ​យ៉ាង​។​ ​មួយទៀត​ ​ភិក្ខុ​ដែលគេ​បៀតបៀន​បាន​ដោយ​កម្រ​ ​គ្រប​សង្កត់​បាន​ដោយ​កម្រ​ ​មានធម៌​ដ៏​ជ្រាលជ្រៅ​ ​ដែលគេ​កំចាត់​បង់​បាន​ដោយ​កម្រ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ប្រយោជន៍​ទាំងពីរ​ ​គឺ​សេចក្តី​ចំរើន​ ​១​ ​សេចក្តី​មិន​ចំរើន​ ​១​។​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636853429316511699
ទៅកាន់ទំព័រ៖