ព្រះត្រៃបិដក ភាគ ៤២
ភិក្ខុទាំងឡាយណា ជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម នៅហើយផង នៅឥឡូវនេះផង ភិក្ខុ ទាំងនោះ រមែងចំរើនក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សំដែងហើយ។
[៤៥] ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មទាំងឡាយនេះ មាន ៤ យ៉ាង ។ អសទ្ធម្ម ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ព្រះសទ្ធម្មទាំងឡាយនេះ មាន ៤ យ៉ាង។ ព្រះសទ្ធម្ម ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីក្រោធ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះសទ្ធម្ម មាន ៤ យ៉ាងនេះឯង។
ID: 636853429922686370
ទៅកាន់ទំព័រ៖