ព្រះត្រៃបិដក ភាគ ៤២

​ភិក្ខុ​ជា​អ្នក​ធ្ងន់​ ​ក្នុង​សេចក្តី​ក្រោធ​ ​និង​សេចក្តី​លុបគុណ​ ​ជា​អ្នក​ធ្ងន់​ ​ក្នុង​លាភ​ ​ក្នុង​សក្ការៈ​ ​រមែង​មិន​ដុះដាល​ឡើង​ ​ក្នុង​ព្រះ​សទ្ធម្ម​បាន​ឡើយ​ ​ដូចជា​ពូជ​ ​ដែលគេ​ព្រោះ​ក្នុង​ស្រែ​មិនល្អ​។​ ​ចំណែក​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អ្នក​ធ្ងន់​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​នៅ​ហើយ​ផង​ ​នៅ​ឥឡូវនេះ​ផង​ ​ភិក្ខុ​ទាំងនោះ​ឯង​ ​តែង​ចំរើន​ក្នុង​ព្រះធម៌​ ​ដូចជា​ពូជ​ ​តែង​ដុះឡើង​ ​ព្រោះ​អាស្រ័យ​ទឹក​ដូច្នោះ​។​

 [​៤៦​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ឯង​ ​រោ​ហិ​តស្ស​ទេវបុត្ត​ ​កាល​វេលា​រាត្រី​ ​(​បឋមយាម​)​ ​កន្លងទៅ​ហើយ​ ​មាន​ពន្លឺ​ដ៏​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​រោ​ហិ​តស្ស​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​បដិសន្ធិ​ ​ក្នុងឱកាសនៃ​ចក្រវាឡ​លោក​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​អាច​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ឬ​ដើម្បី​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​(​នោះ​)​ ​ដោយ​កិរិយា​ដើរទៅ​ ​(​ដោយ​ជើង​)​ ​បាន​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636853430172590664
ទៅកាន់ទំព័រ៖