ព្រះត្រៃបិដក ភាគ ៤២

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​បដិសន្ធិ​ ​ក្នុង​សង្ខារលោក​ណា​ ​តថាគត​ ​មិនបាន​ពោល​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​ ​នូវ​ទីបំផុត​ ​នៃ​សង្ខារលោក​នោះ​ ​ដោយ​កិរិយា​ដើរទៅ​ ​(​ដោយ​ជើង​)​ ​បាន​ឡើយ​។​ ​រោ​ហិ​តស្ស​ទេវបុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះតម្រាស់​នេះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ប្រពៃ​ហើយ​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​បដិសន្ធិ​ ​ក្នុង​សង្ខារលោក​ណា​ ​តថាគត​មិនបាន​ពោល​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​នូវ​ទីបំផុត​ ​នៃ​សង្ខារលោក​នោះ​ ​ដោយ​កិរិយា​ដើរទៅ​ ​(​ដោយ​ជើង​)​ ​បាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលពី​ព្រេងនាយ​មក​ ​ខ្ញុំ​ព្រះអង្គ​ ​ធ្លាប់​កើតជា​ឥសី​ឈ្មោះ​ ​រោ​ហិ​តស្សៈ​ ​ជា​បុ​ត្រ​របស់​ញ្រ​នព្រៃ​ ​មាន​ឫទ្ធិ​ទៅ​ដោយ​អាកាសវេហាស៍​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន្ទុះ​មាន​សភាព​យ៉ាងនេះ​ ​បាន​កើត​ដល់​ខ្ញុំ​ព្រះអង្គ​នោះ​ ​ប្រៀប​ដូច​នាយ​ខ្មាន់ធ្នូ​ ​មាន​ធនុ​ធម៌​ដ៏​មាំ​ ​បាន​សិក្សា​ដោយ​ប្រពៃ​ហើយ​ ​មានដៃ​ដ៏​ស្ទាត់​ ​មានការ​បាញ់​ដ៏​ស្ទាត់​ ​បាន​យក​ព្រួញ​ដ៏​ស្រាល​ ​(​បាញ់​)​ ​ឲ្យ​ឆ្លង​រំលង​ទទឹង​ស្រមោល​ដើមត្នោត​ ​ដោយ​មិន​លំបាក​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636853430342420377
ទៅកាន់ទំព័រ៖