ព្រះត្រៃបិដក ភាគ ៤២

ជំហាន​ឈាន​ដើរទៅ​ ​ដោយ​ជើង​ ​មាន​សភាព​យ៉ាងនេះ​ ​បាន​កើត​ ​(​ដល់​ខ្ញុំ​ព្រះអង្គ​)​ ​ប្រៀប​ដូច​សមុទ្រ​ទិសខាងលិច​ ​(​ឆ្ងាយ​អំពី​)​ ​សមុទ្រ​ទិស​ខាង​(​១​)​ ​កើត​។​ ​បពិត្រ​ ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​នោះ​ ​ប្រកបដោយ​សន្ទុះ​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​ការ​ឈាន​ដើរទៅ​ ​(​ដោយ​ជើង​)​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​សេចក្តី​ប្រាថ្នា​ ​មាន​សភាព​យ៉ាងនេះ​ ​ក៏​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​ដោយ​ការ​ដើរទៅ​ ​(​ដោយ​ជើង​)​ ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​លើកលែងតែ​ពេល​ស៊ីផឹក​ ​ទំពា​ហុត​ស្រូប​ ​(​នូវ​អាហារ​ជាដើម​)​ ​លើកលែងតែ​ពេល​ធ្វើ​នូវ​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​លើកលែងតែ​ពេលដេក​ ​និង​បន្ទោបង់​នូវ​សេចក្តី​ទុក្ខ​លំបាក​ ​ទាំង​ប្រកបដោយ​អាយុ​ ​១០០​ ​ឆ្នាំ​ ​មានជីវិត​រស់នៅ​បាន​ ​១០០​ ​ឆ្នាំ​ ​ដើរទៅ​អស់​ ​១០០​ ​ឆ្នាំ​ ​ក៏​គង់​មិនដល់​ ​នូវ​ទីបំផុត​នៃ​លោក​បាន​ឡើយ​ ​ធ្វើ​មរណកាល​ ​ក្នុង​ចន្លោះ​នោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ពេក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះតម្រាស់​នេះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ប្រពៃ​ហើយ​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​បដិសន្ធិ​ ​ក្នុង​សង្ខារលោក​ណា​ ​
​(​១​)​ ​សមុទ្រ​ទិសខាងលិច​ ​ឆ្ងាយ​ពី​សមុទ្រ​ទិសខាងកើត​ ​យ៉ាងណា​ ​កាល​ឈានជំហាន​ដើរទៅ​ក្នុង​ទី​ឆ្ងាយ​ ​ក៏​យ៉ាង​នុ៎ះ​ដែរ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636853430597864988
ទៅកាន់ទំព័រ៖