ព្រះត្រៃបិដក ភាគ ៤២

​មានដៃ​ដ៏​ស្ទាត់​ ​មានការ​បាញ់​ដ៏​ស្ទាត់​ ​បាន​យក​ព្រួញ​ដ៏​ស្រាល​ ​(​បាញ់​)​ ​ឲ្យ​ឆ្លង​រំលង​ទទឹង​ស្រមោល​ដើមត្នោត​ ​ដោយ​មិន​លំបាក​ ​ជំហាន​ឈាន​ដើរទៅ​ដោយ​ជើង​ ​មាន​សភាព​យ៉ាងនេះ​ ​បាន​កើត​ដល់​ខ្ញុំ​ព្រះអង្គ​នោះ​ ​ប្រៀប​ដូច​សមុទ្រ​ទិសខាងលិច​ ​(​ឆ្ងាយ​)​ ​អំពី​សមុទ្រ​ទិសខាងកើត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​នោះ​ ​ប្រកបដោយ​សន្ទុះ​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​ការ​ឈាន​ដើរទៅ​ ​(​ដោយ​ជើង​)​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​សេចក្តី​ប្រាថ្នា​ ​មាន​សភាព​យ៉ាងនេះ​ ​ក៏​កើតឡើង​ថា​ ​អាត្មាអញ​ ​និង​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​ដោយ​កិរិយា​ដើរទៅ​ ​(​ដោយ​ជើង​)​ ​បាន​។​ ​បពិត្រ​ ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​លើកលែងតែ​ពេល​ស៊ីផឹក​ ​ទំពា​ ​ហុត​ស្រូប​ ​(​នូវ​អាហារ​ជាដើម​)​ ​លើកលែងតែ​ពេល​ធ្វើ​នូវ​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​លើកលែងតែ​ពេលដេក​ ​និង​បន្ទោបង់​ ​នូវ​សេចក្តី​ទុក្ខ​លំបាក​ ​ទាំង​ប្រកបដោយ​អាយុ​ ​១០០​ ​ឆ្នាំ​ ​មានជីវិត​រស់នៅ​បាន​ ​១០០​ ​ឆ្នាំ​ ​ទាំង​ដើរទៅ​អស់​ ​១០០​ ​ឆ្នាំ​ ​ក៏​គង់​មិនដល់​នូវ​ទីបំផុត​ ​នៃ​លោក​បាន​ឡើយ​ ​ក៏​ធ្វើ​មរណកាល​ ​ក្នុង​ចន្លោះ​នោះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះតម្រាស់​នេះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ប្រពៃ​ហើយ​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​បដិសន្ធិ​ ​ក្នុង​សង្ខារលោក​ណា​ ​
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636853431440703195
ទៅកាន់ទំព័រ៖