ព្រះត្រៃបិដក ភាគ ៤២

​តថាគត​មិនបាន​ពោល​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​នូវ​ទីបំផុត​ ​នៃ​សង្ខារលោក​នោះ​ ​ដោយ​កិរិយា​ដើរទៅ​ ​(​ដោយ​ជើង​)​ ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​រោ​ហិ​តស្ស​ទេវបុត្ត​ ​ពោល​យ៉ាងនេះ​ហើយ​ ​តថាគត​ ​បាន​ពោល​ទៅ​នឹង​រោ​ហិ​តស្ស​ទេវបុត្ត​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​បដិសន្ធិ​ ​ក្នុង​សង្ខារលោក​ណា​ ​តថាគត​មិនបាន​ ​ពោល​ថា​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​នូវ​ទីបំផុត​ ​នៃ​សង្ខារលោក​នោះ​ ​ដោយ​កិរិយា​ដើរទៅ​ ​(​ដោយ​ជើង​)​ ​បាន​ឡើយ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​បើ​តថាគត​ ​មិនបាន​ដល់​នូវ​ទីបំផុត​ ​នៃ​សង្ខារលោក​ហើយ​ ​ក៏​មិនបាន​ពោល​នូវ​កិរិយា​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ឡើយ​ ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​តថាគត​ ​តែង​បញ្ញត្ត​នូវ​លោក​ផង​ ​លោក​សមុទយៈ​ផង​ ​លោក​និរោធ​ផង​ ​លោក​និរោធ​គាមិនី​បដិបទា​ផង​ ​ក្នុង​អត្តភាព​ប្រមាណ​ ​១​ ​ព្យាម​នេះឯង​ ​ដែល​ប្រកបដោយ​សញ្ញា​ផង​ ​ប្រកបដោយ​ចិត្ត​ផង​។​
​ទីបំផុត​នៃ​លោក​ ​បុគ្គល​មិន​គប្បី​ដល់​ ​ដោយ​ការ​ដើរទៅ​ ​(​ដោយ​ជើង​)​ ​ក្នុង​កាលណា​ម្តង​ឡើយ​ ​មួយទៀត​ ​ការ​មិនទាន់​ដល់​ ​នូវ​ទីបំផុត​នៃ​លោក​ ​ឈ្មោះថា​ ​មិនបាន​រួចចាក​ទុក្ខ​ឡើយ​។​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636853454810019844
ទៅកាន់ទំព័រ៖