ព្រះត្រៃបិដក ភាគ ៤២

​ព្រោះហេតុនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជា្រប​ច្បាស់​នូវ​លោក​ ​ទ្រង់​មាន​បញ្ញា​ល្អ​ ​ទ្រង់​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​ទ្រង់​ប្រព្រឹត្ត​ចប់​ព្រហ្មចរិយៈ​ហើយ​។​ ​ទ្រង់​មាន​បាប​រម្ងាប់​បង់​ហើយ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ទីបំផុត​នៃ​លោក​ហើយ​ ​មិន​ប្រាថ្នា​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ឡើយ​។​

 [​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ដែល​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​របស់​ដែល​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេឃ​ ​និង​ផែនដី​ ​នេះ​ជា​របស់​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​ទី​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រើយ​សមុទ្រ​ខាងអាយ​ ​និង​ត្រើយ​សមុទ្រ​ខាងនាយ​ ​នេះ​ជា​របស់​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​ទី​ ​២​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះអាទិត្យ​រះ​ឡើង​អំពី​ទិស​ណា​ ​អស្តង្គត​ទៅ​ក្នុង​ទិស​ណា​ ​នេះ​ជា​របស់​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​ទី​ ​៣​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​របស់​ពួកសប្បុរស​ ​និង​ធម៌​របស់​ពួក​អសប្បុរស​ ​នេះ​ជា​របស់​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​ទី​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ដែល​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636853455071234785
ទៅកាន់ទំព័រ៖