ព្រះត្រៃបិដក ភាគ ៤២

 [​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​វិបល្លាស​ ​ចិត្ត​វិបល្លាស​ ​និង​ទិដ្ឋិ​វិបល្លាស​ទាំងឡាយ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​វិបល្លាស​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​វិបល្លាស​ ​ចិត្ត​វិបល្លាស​ ​និង​ទិដ្ឋិ​វិបល្លាស​ថា​ ​ទៀង​ ​ក្នុង​របស់​ដែល​មិន​ទៀង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​វិបល្លាស​ ​ចិត្ត​វិបល្លាស​ ​និង​ទិដ្ឋិ​វិបល្លាស​ថា​ ​ជា​សុខ​ ​ក្នុង​របស់​ដែល​ជា​ទុក្ខ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​វិបល្លាស​ ​ចិត្ត​វិបល្លាស​ ​និង​ទិដ្ឋិ​វិបល្លាស​ថា​ ​ខ្លួន​ ​ក្នុង​របស់​ដែល​មិនមែន​ខ្លួន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​វិបល្លាស​ ​ចិត្ត​វិបល្លាស​ ​និង​ទិដ្ឋិ​វិបល្លាស​ ​ថា​ ​ស្អាត​ ​ក្នុង​របស់​ដែល​មិន​ស្អាត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​វិបល្លាស​ ​ចិត្ត​វិបល្លាស​ ​និង​ទិដ្ឋិ​វិបល្លាស​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​មិន​វិបល្លាស​ ​ចិត្ត​មិន​វិបល្លាស​ ​និង​ទិដ្ឋិ​មិន​វិបល្លាស​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​មិន​វិបល្លាស​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​មិន​វិបល្លាស​ ​ចិត្ត​មិន​វិបល្លាស​ ​និង​ទិដ្ឋិ​មិន​វិបល្លាស​ ​ថា​ ​មិន​ទៀង​ ​ក្នុង​របស់​ដែល​មិន​ទៀង​ ​១​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636853455987737205
ទៅកាន់ទំព័រ៖