ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​មិន​វិបល្លាស​ ​ចិត្ត​មិន​វិបល្លាស​ ​និង​ទិដ្ឋិ​មិន​វិបល្លាស​ថា​ ​ជា​ទុក្ខ​ ​ក្នុង​របស់​ដែល​ជា​ទុក្ខ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​មិន​វិបល្លាស​ ​ចិត្ត​មិន​វិបល្លាស​ ​និង​ទិដ្ឋិ​មិន​វិបល្លាស​ ​ថា​ ​មិនមែន​ខ្លួន​ ​ក្នុង​របស់​ដែល​មិនមែន​ខ្លួន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​មិន​វិបល្លាស​ ​ចិត្ត​មិន​វិបល្លាស​ ​និង​ទិដ្ឋិ​មិន​វិបល្លាស​ ​ថា​ ​មិន​ស្អាត​ ​ក្នុង​របស់​ដែល​មិន​ស្អាត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​មិន​វិបល្លាស​ ​ចិត្ត​មិន​វិបល្លាស​ ​និង​ទិដ្ឋិ​មិន​វិបល្លាស​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
​សត្វ​ទាំងឡាយ​ ​ដែល​មិច្ឆាទិដ្ឋិ​បៀតបៀន​ហើយ​ ​ជា​អ្នកមាន​ចិត្ត​រវើរវាយ​ ​មាន​សញ្ញា​ទៅ​ប្រាស​ហើយ​ ​រមែង​មាន​សេចក្តី​សំគាល់​ថា​ ​ទៀង​ ​ក្នុង​របស់​ដែល​មិន​ទៀង​ ​មាន​សេចក្តី​សំគាល់​ថា​ ​សុខ​ ​ក្នុង​របស់​ដែល​ជា​ទុក្ខ​ ​មាន​សេចក្តី​សំគាល់​ថា​ ​ខ្លួន​ ​ក្នុង​របស់​ដែល​មិនមែន​ខ្លួន​ ​មាន​សេចក្តី​សំគាល់​ថា​ ​ល្អ​ ​ក្នុង​របស់​ដែល​មិនល្អ​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​អ្នក​ប្រកប​ក្នុង​យោ​គៈ​របស់​មារ​ ​មិនដល់​នូវ​ព្រះ​និព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​បាន​ឡើយ​ ​សត្វ​ទាំងឡាយ​ ​តែង​មាន​ប្រក្រតី​ដល់​នូវ​ជាតិ​ ​និង​មរណៈ​ ​រមែង​ទៅកាន់​សង្សារវដ្ត​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636853456225620812
ទៅកាន់ទំព័រ៖