ព្រះត្រៃបិដក ភាគ ៤២

​លុះ​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​កើតឡើង​ ​ក្នុង​លោក​វេលា​ណា​ ​ក៏​ទ្រង់​ធ្វើ​នូវ​ពន្លឺ​។​ ​ព្រះពុទ្ធ​ទាំងនោះ​ ​ទ្រង់​សំដែង​នូវ​ព្រះធម៌​ ​គឺ​សច្ចៈ​ ​៤​ ​នេះ​ ​ដែល​ជា​ធម៌​ប្រព្រឹត្តទៅ​កាន់​ទី​រំលត់ទុក្ខ​ ​ពួក​សត្វ​ ​ដែល​ប្រកបដោយ​ប្រាជ្ញា​ ​លុះ​បាន​ស្តាប់​ព្រះធម៌​ ​របស់​ព្រះពុទ្ធ​ទាំងនោះ​ហើយ​ ​ក៏​ត្រឡប់​ងាកចិត្ត​របស់​ខ្លួន​ ​បានឃើញ​នូវ​របស់​ ​ដែល​មិន​ទៀង​ថា​ ​មិន​ទៀង​ ​ឃើញ​នូវ​របស់​ដែល​ជា​ទុក្ខ​ ​ថា​ជា​ទុក្ខ​ ​បានឃើញ​ថា​ ​មិនមែន​ខ្លួន​ ​ក្នុង​របស់​ដែល​មិនមែន​ខ្លួន​ ​បានឃើញ​របស់​ ​ដែល​មិនល្អ​ ​ថា​ ​មិនល្អ​ ​(​ជន​ទាំងនោះ​)​ ​ជា​អ្នក​សមាទាន​ ​នូវ​សម្មាទិដ្ឋិ​ ​បាន​រួចចាក​ទុក្ខ​ទាំងពួង​។​

 [​៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​សៅហ្មង​ដោយ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​រមែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​ឧបក្កិលេស​ ​របស់​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងឡាយ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ឧបក្កិលេស​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​សៅហ្មង​ ​ព្រោះ​ឧបក្កិលេស​ណា​ ​រមែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​ឧបក្កិលេស​ ​របស់​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងឡាយ​នោះ​ ​គឺ​ ​ពពក​ ​១​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636853456546289153
ទៅកាន់ទំព័រ៖