ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​សៅហ្មង​ ​ព្រោះ​ឧបក្កិលេស​ណា​ ​រមែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​ឧបក្កិលេស​របស់​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងនោះ​ ​គឺ​ទឹកសន្សើម​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​សៅហ្មង​ ​ព្រោះ​ឧបក្កិលេស​ណា​ ​រមែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​ឧបក្កិលេស​ ​របស់​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងឡាយ​នោះ​ ​គឺ​ផ្សែង​ ​ឬ​ធូលី​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​សៅហ្មង​ ​ព្រោះ​ឧបក្កិលេស​ណា​ ​រមែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​ឧបក្កិលេស​ ​របស់​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងឡាយ​នោះ​ ​គឺ​ ​រាហុអសុរិន្ទ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​សៅហ្មង​ ​ព្រោះ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​រមែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​ឧបក្កិលេស​របស់​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងឡាយ​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ពួក​មួយ​ ​សៅហ្មង​ ​ព្រោះ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​រមែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​ឧបក្កិលេស​ទាំងឡាយ​ ​របស់​ពួក​សមណ​ព្រាហ្មណ៍​ ​មាន​ ​៤​ ​យ៉ាងនោះ​ដែរ​។​ ​ឧបក្កិលេស​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ពួក​មួយ​ ​ផឹក​នូវ​សុរា​ ​និង​មេរ័យ​ ​មិន​វៀរចាក​ការ​ផឹក​នូវ​សុរា​ ​និង​មេរ័យ​ឡើយ​។​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636853456742910399
ទៅកាន់ទំព័រ៖