ព្រះត្រៃបិដក ភាគ ៤២
ព្រោះហេតុនោះ បុគ្គលអ្នកមានប្រាជ្ញា ក្នុងលោកនេះ ជាអ្នកមានសតិដម្កល់ខ្ជាប់ មិនសេពកាមទាំងឡាយផង មិនធ្វើនូវអំពើអាក្រក់ទាំងឡាយផង តែជាអ្នកប្រកបដោយទុក្ខ លះបង់កាម ទើបអ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកមានដំណើរទៅច្រាសខ្សែទឹក។ ជនណា លះបង់នូវកិលេស ទាំង ៥ មានការសិក្សាបរិបូណ៌ហើយ មានសភាពមិនបានសាបសូន្យ ជាអ្នកដល់នូវការស្ទាត់ជំនាញដោយចិត្ត មានឥន្រ្ទិយដំកល់មាំ ជននោះឯង ហៅថា មានសភាពជាអ្នកឋិតនៅ។ ធម៌ទាំងឡាយ ដ៏ឧត្តម និងលាមក ដែលខ្លួនបានត្រាស់ដឹងហើយ បានកំចាត់ចោលហើយ ដល់នូវសេចក្តីវិនាសទៅ មិនមានដល់បុគ្គលណា បុគ្គលនោះ ហៅថា អ្នកចេះចប់នូវត្រៃវេទ មានមគ្គព្រហ្មចរិយៈ នៅស្រេចហើយ ដល់នូវទីបំផុត នៃត្រៃលោក ដល់នូវត្រើយ ហើយ។
[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលចេះដឹងតិច
ID: 636853391595324170
ទៅកាន់ទំព័រ៖