ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ ពួកមួយ សៅហ្មង ព្រោះឧបក្កិលេសទាំងឡាយណា តែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ពួកសមណព្រាហ្មណ៍ មាន ៤ យ៉ាងនេះឯង។
សមណព្រាហ្មណ៍ ពួកមួយ ជាអ្នកសៅហ្មង ដោយរាគៈ និងទោសៈ ត្រូវអវិជ្ជារួបរឹតហើយ មានប្រក្រតីរីករាយ ចំពោះរូបជាទីស្រឡាញ់ ជាជនល្ងង់ រមែងផឹកនូវសុរា និងមេរ័យ សេពនូវមេថុនធម្ម ត្រេកអរចំពោះប្រាក់ និងមាស។ សមណព្រាហ្មណ៍ ពួកមួយ ចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ សមណព្រាហ្មណ៍ ពួកមួយ មិនស្អាត ប្រកបដោយធូលី រមែងមិនក្តៅ មិនភ្លឺ ព្រោះឧបក្កិលេសទាំងឡាយណា ឧបក្កិលេសទាំងនុ៎ះ ព្រះសម្ពុទ្ធ ជាផៅពង្ស នៃព្រះអាទិត្យ បានត្រាស់ទុកហើយ ពួកសត្វត្រូវ សេចក្តីងងឹត គ្របសង្កត់ហើយ ជាខ្ញុំនៃតណ្ហា ប្រព្រឹត្តទៅ តាមខ្សែនៃតណ្ហា ញុំាងអត្តភាពដ៏ក្លៀវក្លា ឲ្យចំរើនឡើង តែងកាន់យកនូវភពថ្មី។
ចប់ រោហិតស្សវគ្គ ទី៥។
ID: 636853457173165008
ទៅកាន់ទំព័រ៖