ព្រះត្រៃបិដក ភាគ ៤២

​ទុ​តិ​យ​បណ្ណា​សក​
​បុញ្ញា​ភិ​សន្ទ​វគ្គ​


 [​៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​នៃ​កុសល​ ​ជាទី​នាំមក​ ​នូវ​សេចក្តី​សុខ​ ​ឲ្យ​នូវ​ផល​ដ៏​ល្អ​វិសេស​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ ​ក្នុង​ស្ថានសួគ៌​នេះ​ ​មាន​ ​៤​ ​យ៉ាង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ជាទី​ប្រាថ្នា​ ​ជាតី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​។​ ​អានិសង្ស​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​ ​នៃ​កុសល​ ​មាន​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ប្រើប្រាស់​ចីវរ​ ​របស់​ទាយក​ណា​ ​ចូលកាន់​ចេ​តោស​មា​ធិ​ ​ជា​ធម៌​ប្រមាណ​មិនបាន​ ​អានិសង្ស​ ​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​នៃ​កុសល​ ​របស់​ទាយក​នោះ​ ​ក៏​រមែង​ប្រមាណ​មិនបាន​ ​ជាទី​នាំមក​នូវ​សេចក្តី​សុខ​ ​ឲ្យ​នូវ​ផល​ដ៏​ល្អ​វិសេស​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ស្ថានសួគ៌​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​បរិភោគ​បិណ្ឌបាត​ ​របស់​ទាយក​ណា​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ប្រើប្រាស់​សេនាសនៈ​ ​របស់​ទាយក​ណា​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​បរិភោគ​ភេសជ្ជ​បរិក្ខារ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ ​របស់​ទាយក​ណា​ ​ចូលកាន់​ចេ​តោស​មា​ធិ​ ​ជា​ធម៌​ប្រមាណ​មិនបាន​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636853457643421905
ទៅកាន់ទំព័រ៖