ព្រះត្រៃបិដក ភាគ ៤២

​អានិសង្ស​ ​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​ ​នៃ​កុសល​របស់​ទាយក​នោះ​ ​ក៏​រមែង​ប្រមាណ​មិនបាន​ ​ជាទី​នាំមក​នូវ​សេចក្តី​សុខ​ ​ឲ្យ​នូវ​ផល​ដ៏​ល្អ​វិសេស​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ស្ថានសួគ៌​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​នៃ​កុសល​ ​ជាទី​នាំមក​ ​នូវ​សេចក្តី​សុខ​ ​ឲ្យ​នូវ​ផល​ដ៏​ល្អ​វិសេស​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ស្ថានសួគ៌​ ​៤​ ​យ៉ាងនេះ​ឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​កាលបើ​អរិយ​សាវក​ ​ដែល​ប្រកបដោយ​អានិសង្ស​ ​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​នៃ​កុសល​ ​ទាំង​ ​៤​ ​នេះ​ហើយ​ ​បុគ្គល​មិន​ងាយ​នឹង​រាប់​នូវ​ប្រមាណ​នៃ​បុណ្យ​ថា​ ​អានិសង្ស​ ​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​នៃ​កុសល​ ​ជាទី​នាំមក​នូវ​សេចក្តី​សុខ​ ​ឲ្យ​នូវ​ផល​ដ៏​ល្អ​វិសេស​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ស្ថានសួគ៌​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​បាន​ឡើយ​ ​តាមពិត​នោះ​ ​គឺ​ដល់​នូវ​ការរាប់​ថា​ ​ជា​គំនរ​បុណ្យ​យ៉ាង​ធំ​ ​ដែល​បុគ្គល​រាប់​មិនបាន​ ​ប្រមាណ​មិន​អស់​។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636853457811791535
ទៅកាន់ទំព័រ៖