ព្រះត្រៃបិដក ភាគ ៤២

​ទ្រង់​បរិបូណ៌​ ​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មានដំណើរ​ល្អ​ ​ទ្រង់​ជា្រប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ទ្រង់​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ទ្រង់​ជា​គ្រូ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ធម៌​ ​ទ្រង់​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អានិសង្ស​ ​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​ ​នៃ​កុសល​ទី​ ​១​ ​ដែល​នាំមក​ ​នូវ​សេចក្តី​សុខ​ ​ឲ្យ​នូវ​ផល​ដ៏​ល្អ​វិសេស​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ស្ថានសួគ៌​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះធម៌​ថា​ ​ព្រះ​បរិយត្តិធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយដោយ​ល្អ​ ​ព្រះ​នព្វលោកុត្តរ​ធម៌​ ​ជា​ធម៌​ ​ដែល​ព្រះ​អរិយបុគ្គល​ទាំងពួង​ ​ដឹង​ពិត​ ​ឃើញ​ពិត​ ​ដោយ​បច្ចវេក្ខណញ្ញាណ​ ​ជា​ធម៌​ ​ឲ្យ​នូវ​ផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​ដល់​ឯ​ហិប​ស្ស​វិធី​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ដោយអំណាច​នៃ​ភាវនា​ ​ជា​ធម៌​ ​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មាន​ឧ​គ្ឃ​ដិ​ត​ញ្ញូ​បុគ្គល​ ​ជាដើម​ ​គប្បី​ឃើញច្បាស់​ ​ក្នុងចិត្ត​នៃ​ខ្លួន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អានិសង្ស​ ​ជាទី​ហូរ​មក​នៃ​បុណ្យ​ ​ជាទី​ហូរ​មក​នៃ​កុសល​ ​ទី​ ​២​ ​ដែល​នាំមក​នូវ​សេចក្តី​សុខ​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636853458483279942
ទៅកាន់ទំព័រ៖