ព្រះត្រៃបិដក ភាគ ៤២

​មិនបាន​ប្រកបដោយ​ការចេះដឹង​ ​១​ ​មាន​សេចក្តី​ចេះដឹង​តិច​ ​បាន​ប្រកបដោយ​ការចេះដឹង​ ​១​ ​មាន​សេចក្តី​ចេះដឹង​ច្រើន​ ​មិនបាន​ប្រកបដោយ​ការចេះដឹង​ ​១​ ​មាន​សេចក្តី​ចេះដឹង​ច្រើន​ ​ហើយ​បាន​ប្រកបដោយ​ការចេះដឹង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មាន​សេចក្តី​ចេះដឹង​តិច​ ​មិនបាន​ប្រកបដោយ​ការចេះដឹង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពុទ្ធវចនៈ​ ​គឺ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​(​១​)
(​១​)​ ​បាឡី​ក្នុង​ឧភតោ​វិភង្គ​និទ្ទេស​ ​ខន្ធក​ ​បរិវារ​ ​សុត្តនិបាត​ ​មង្គល​សុត្ត​ ​រតន​សុត្ត​ ​នាឡ​ក​សុត្ត​ ​តុ​វដ​សុត្ត​ ​និង​ពុទ្ធវចនៈ​ដទៃ​ ​ដែល​មានឈ្មោះ​ថា​ ​សុត្ត​ ​(​សូត្រ​)​ ​ហៅថា​ ​សុ​ត្តៈ​។​ ​សុ​ត្តៈ​ ​ដែល​ប្រកបដោយ​គាថា​ទាំងអស់​ ​ហៅ​ថា​គេយ្យៈ​។​ ​សគា​ថ​វគ្គ​ទាំងអស់​ ​ក្នុង​សំយុត្ត​និកាយ​ ​ដោយឡែក​ក្តី​ ​អភិធម្មបិដក​ទាំងអស់​ក្តី​ ​សូត្រ​ដែល​មិន​មាន​គាថា​ក្តី​ ​និង​ពុទ្ធវចនៈ​ណា​ ​ដែល​មិនបាន​សង្គ្រោះ​ ​ដោយ​អង្គ​ទាំង​ ​៨​ ​គឺ​ដទៃ​អំពី​អង្គ​ ​ទាំង៨​ ​ក្តី​ ​ពុទ្ធវចនៈ​នោះ​ ​ហៅថា​ ​វេយ្យាករណៈ​។​ ​ធម្មបទ​ ​ថេរគាថា​ ​ថេរីគាថា​ ​និង​ពាក្យជា​គាថា​សុទ្ធ​ ​ដែល​មិន​មានឈ្មោះ​ថា​សុ​ត្តៈ​ ​ក្នុង​សុត្តនិបាត​ ​ហៅថា​ ​គាថា​។​ ​សុ​ត្តៈ​ ​៨២​ ​ដែល​ប្រកបដោយ​គាថា​ ​កើតអំពី​សេចក្តី​សោមនស្ស​ ​ហៅ​ថា​ឧទានៈ​។​ ​សុ​ត្តៈ​ ​១១០​ ​ដែល​ប្រព្រឹត្តទៅ​ ​ដោយ​ន័យ​ថា​ ​“​វុត្ត​មិ​ទំ​ ​ភ​គ​វតា​”​ ​(​ពាក្យ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ហើយ​)​ ​ដូច្នេះ​ ​ជាដើម​ ​ហៅថា​ ​ឥតិ​វុត្ត​កៈ​។​ ​ជាតក​ទាំង​ ​៥៥០​ ​មាន​អប​ណ្ណ​កជា​ត​ក​ ​ជាដើម​ ​ហៅថា​ ​ជាត​កៈ​។​ ​សូត្រ​ដែល​ប្រកបដោយ​អច្ឆរិយ​អព្ភូត​ធម៌​ ​គឺ​ធម៌​ជា​អស្ចារ្យ​ ​ចំឡែក​ ​ដែល​ប្រព្រឹត្តទៅ​ ​ដោយ​ន័យ​ថា​ ​“​ចត្តា​រោ​ ​មេ​ ​ភិ​ក្ខ​វេ​ ​អ​ច្ឆ​រិយា​ ​អព្ភូត​ធម្មា​ ​អា​នន្ទេ​”​ ​(​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ជា​អស្ចារ្យ​ ​ចំឡែក​ ​៤យ៉ាងនេះ​ ​មាន​ក្នុង​អានន្ទ​)​ ​ដូច្នេះ​ ​ជាដើម​ ​ហៅថា​ ​អព្ភូត​ធម៌​។​ ​ចូឡ​វេ​ទល្ល​សូត្រ​ ​មហា​វេ​ទល្ល​សូត្រ​ ​សម្មាទិដ្ឋិ​សូត្រ​ ​សក្ក​បញ្ហ​សូត្រ​ ​និង​សង្ខារ​ភា​ជ​និយម​ហា​បុ​ណ្ណ​ម​សូត្រ​ ​ជាដើម​ ​និង​សូត្រ​ទាំងពួង​ ​ដែល​កើតឡើង​ដោយ​បុគ្គល​ណាមួយ​ ​បាន​ចំពោះ​ ​នូវ​សេចក្តី​រីករាយ​ ​ត្រេកអរ​ ​ហើយ​ចូល​ទៅ​ក្រាបទូល​សួរ​ ​ហៅថា​ ​វេ​ទល្លៈ​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636853391902781756
ទៅកាន់ទំព័រ៖