ព្រះត្រៃបិដក ភាគ ៤២

​លុះ​ឃើញ​ហើយ​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​គហបតី​ ​និង​គហបតានី​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​និង​គហបតានី​ទាំងឡាយ​ ​សង្វាស​ ​(​ការ​នៅ​រួមគ្នា​ជាមួយនឹង​ស្វាមីភរិយា​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​សង្វាស​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ខ្មោច​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ខ្មោច​ស្រី​ ​១​ ​ខ្មោច​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ទេវតា​ស្រី​ ​១​ ​ទេវតា​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ខ្មោច​ស្រី​ ​១​ ​ទេវតា​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ទេវតា​ស្រី​ ​១​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ចុះ​ខ្មោច​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ខ្មោច​ស្រី​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ស្វាមី​ក្នុង​លោក​នេះ​ ​ជា​អ្នកធ្វើ​នូវ​បាណាតិបាត​ ​ធ្វើ​នូវ​អទិន្នាទាន​ ​ប្រព្រឹត្ត​នូវ​កា​មេ​សុ​មិច្ឆាចារ​ ​ពោល​ពាក្យ​មុសា​ ​ក្រេប​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​ដ៏​លាមក​ ​មានចិត្ត​ត្រូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​រួបរឹត​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជា​អ្នក​ជេរប្រទេច​ពួក​សមណ​ព្រាហ្មណ៍​ ​ទាំង​ភរិយា​របស់​ស្វាមី​នោះ​ ​ក៏​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​នូវ​បាណាតិបាត​ ​ប្រព្រឹត្ត​ធ្វើ​ ​នូវ​អទិន្នាទាន​ ​ប្រព្រឹត្ត​ធ្វើ​នូវ​កា​មេ​សុ​មិច្ឆាចារ​ ​ពោល​នូវ​ពាក្យ​មុសា​ ​ក្រេប​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636853459367440513
ទៅកាន់ទំព័រ៖