ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ ​គហបតី​ទាំងឡាយ​ ​ស្វាមី​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​ការ​ក្រេប​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្តី​ប្រមាទ​ ​មាន​សីល​ ​មានធម៌​ល្អ​ ​មានចិត្ត​ប្រាសចាក​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជា​អ្នក​មិន​ជេរប្រទេច​ពួក​សមណ​ព្រាហ្មណ៍​ ​ទើប​ឯ​ភរិយា​របស់​ស្វាមី​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​នូវ​បាណាតិបាត​។​បេ​។​ ​ក្រេប​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មានធម៌​ដ៏​លាមក​ ​មានចិត្ត​ត្រូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​រួបរឹត​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជា​អ្នក​ជេរប្រទេច​ពួក​សមណ​ព្រាហ្មណ៍​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ទេវតា​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ខ្មោច​ស្រី​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ចុះ​ទេវតា​ប្រុស​ ​នៅ​រួមជាមួយគ្នានឹង​ទេវតា​ស្រី​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ស្វាមី​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​។​បេ​។​ ​វៀរចាក​ការ​ក្រេប​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​ជា​អ្នកមានសីល​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636853459744032053
ទៅកាន់ទំព័រ៖