ព្រះត្រៃបិដក ភាគ ៤២

​ភរិយា​នោះ​ឯង​ ​ឈ្មោះថា​ ​ទេវតា​ស្រី​ ​នៅ​រួមគ្នា​ជាមួយនឹង​ប្តី​ខ្មោច​។​ ​ស្វាមី​ ​ជា​អ្នកមានសីល​ ​ដឹង​នូវ​ពាក្យពេចន៍​ ​នៃ​ពួក​ស្មូម​ ​ជា​អ្នកមាន​សេចក្តី​កំណាញ់​ប្រាស​ចេញ​ហើយ​ ​ភរិយា​ ​ជា​អ្នក​ទ្រុស្តសីល​ ​មាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​ជេរប្រទេច​ ​(​នូវ​សមណ​ព្រាហ្មណ៍​)​ ​ភរិយា​នោះ​ឯង​ ​ឈ្មោះថា​ ​ស្រី​ខ្មោច​នៅ​រួម​ ​គ្នា​ជាមួយនឹង​ប្តី​ទេវតា​។​ ​ជន​ទាំងពីរ​នាក់​ ​ជា​អ្នកមាន​សទ្ធា​ ​ដឹង​នូវ​ពាក្យពេចន៍​ ​នៃ​ពួក​ស្មូម​ ​ជា​អ្នក​សង្រួម​ ​(​ក្នុង​សីល​)​ ​ជា​អ្នក​ចិញ្ចឹមជីវិត​តាម​គន្លងធម៌​ ​ប្រពន្ធ​ ​និង​ប្តី​ទាំងពីរ​នាក់​នោះ​ ​ពោល​ពាក្យ​ផ្អែមល្ហែម​ ​ទៅ​រកគ្នា​នឹងគ្នា​ ​រមែង​មាន​សេចក្តី​ចំរើន​ដ៏​ច្រើន​ ​ទាំង​មានការ​នៅជា​សុខ​ ​កើតឡើង​ដល់គ្នា​នឹងគ្នា​ ​ពួក​សត្រូវ​ ​រមែង​អាក់អន់​ចិត្ត​ចំពោះ​ជន​ទាំងពីរ​នាក់​ ​ដែល​មាន​សីល​ស្មើគ្នា​ ​ជន​ទាំងពីរ​នាក់​ ​មាន​សីល​ ​និង​វត្ត​ស្មើគ្នា​ ​លុះ​ប្រព្រឹត្ត​ធម៌​ ​ក្នុង​លោក​នេះ​ហើយ​ ​បើ​នៅ​មាន​ចំណង់​ក្នុង​កាម​ ​ក៏​រមែង​ជា​អ្នក​ត្រេកអរ​ ​រីករាយ​ ​ក្នុង​ទេវលោក​បាន​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636853460246510793
ទៅកាន់ទំព័រ៖