ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលភិក្ខុទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន។បេ។ មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជេរប្រទេចពួកសមណព្រាហ្មណ៍ ប៉ុន្តែភរិយា របស់បុរសនោះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ ឃើញត្រូវ មានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ មិនជេរប្រទេចពួកសមណព្រាហ្មណ៍។ ម្នាលភិក្ខុទាំង ឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ
ID: 636853460588640362
ទៅកាន់ទំព័រ៖